khmer eng
  • ឯកឧត្តម ឡាន់ ឆន និងសហការី នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃវត្តសេតហត្ថី (វត្ត ដំរិល)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ រួមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ ព្រមទាំងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តសេតហត្ថី ហៅវត្តដំរិល ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា។ ទេយ្យទានប្រគេនព្រះសង្ឃនាឱកាសនោះ រួមមានៈ អង្ករ០៨បេ ស្លាដក់០៧កញ្ចប់ ទឹកសុទ្ធ២០កេស ទឹកដោះគោ ០២កំប៉ុងធំ ទឹកស៊ីអ៊ីវ២០យួ ទឹកត្រី២០យួ ប្រេងឆា១០ដប បាកាស០៧កេះ មីម៉ាម៉ា០២កេសធំ និងថវិការចំនួន ១,៤០០,០០០រៀល ស្ថិតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក