ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ទេព ច័ន្ទរុស្សុីណា ត្រូវជាម្ដាយបង្កើតលោកបណ្ឌិត ភឹម រុណស៊ីណារិទ្ធិ
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ទេព ច័ន្ទរុស្សុីណា ត្រូវជាម្តាយបង្កើតរបស់លោកបណ្ឌិត ភឹម រុណស៊ីណារិទ្ធិ  ជាអតីតនាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២៦ វេលាម៉ោង ២:១០នាទីរសៀល​ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាពោរពេញដោយក្តីសោកសៅនេះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ
បំផុត និងសូមសម្ដែងនូវសមានទុក្ខសោកស្តាយ អាឡោះអាល័យជាមួយក្រុមគ្រួសារ
សព ចំពោះការបាត់បង់ឧបាសិកា ទេព ច័ន្ទរុស្សុីណា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សពឧបាសិកា ទេព ច័ន្ទរុស្សុីណា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ