ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្វាគមន៍សប្បុរសជនក្រុមហ៊ុនជប៉ុន IBIKO CORPORATION ដែលគាំទ្រវិស័យអប់រំនៅតំបន់ជនបទ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានស្វាគមន៍ និងជួបពិភាក្សាជាមួយលោក Inoue Toyoaki ប្រធានក្រុមហ៊ុន IBIKO CORPORATION ដែលបានចូលរួមគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍកុមារ និងយុវជននៅតំបន់ជនបទកម្ពុជា។

លោក Inoue Toyoaki បានបញ្ជាក់ពីឆន្ទៈបន្តគាំទ្រការអប់រំកុមារ និងយុវជន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៥ ដោយជំរុញឱ្យពួកគាត់អាចបន្តការសិក្សារហូតដល់ថ្នាក់សាកលវិទ្យាល័យ និងអភិវឌ្ឍខ្លួនជាធនធានមនុស្សមានសមត្ថភាពសម្រាប់សង្គម ព្រមទាំងមានបំណងបង្កើតឱកាសសម្រាប់សាស្ត្រាចារ្យ និងនិស្សិតធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដើម្បីទទួលបានចំណេះដឹង បទពិសោធ និងជំនាញថ្មីៗមកចូលរួមអភិវឌ្ឍកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររយៈពេលវែងរបស់ភាគីជប៉ុន និងបានគូសបញ្ជាក់ថា ការបង្កើតឱកាសឱ្យកុមារ និងយុវជនអាចបន្តការសិក្សាពីកម្រិតមួយទៅកម្រិតមួយ រហូតដល់ឧត្តមសិក្សា គឺជាការវិនិយោគដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងអនាគតរបស់កម្ពុជា។

ខ្លឹមសារ៖ ខុទ្ទការល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ