ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញធ្វើបាកថាស្វែងយល់បឋមនូវមូលដ្ឋានគ្រឹះ ជូនដល់មន្ត្រីរាជការ អ.ពស មុនចូលរួមវគ្គបណ្តុះបណ្តាលស្វយ័តនៃសភា
ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញធ្វើបាកថាស្វែងយល់បឋមនូវមូលដ្ឋានគ្រឹះ ជូនដល់មន្ត្រីរាជការ អ.ពស មុនចូលរួមវគ្គបណ្តុះបណ្តាលស្វយ័តនៃសភា
=======
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបាកថាស្វែងយល់បឋមនូវមូលដ្ឋានគ្រឹះស្តីពី តើមន្ត្រីរបស់សភាចូលរួមការអនុវត្តជាក់ស្តែងដូចម្តេចខ្លះ ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) មុនចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ស្វយ័តនៃសភា នាពេលខាងមុខ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដីចំនួន២០នាក់ អគ្គនាយកដ្ឋានស្រាវជ្រាវចំនួន១៥នាក់ ព្រមទាំងមន្ត្រីហ្វ្រង់កូហ្វូនីចំនួន០៥នាក់៕