គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំពិភាក្សាការងារជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
 
ចែករំលែក ៖

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:00 នាទីព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) និងគណៈកម្មការនានារបស់ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា។
ក្នុងពិធីជំនួបពិភាក្សានេះ ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញធ្វើបទបង្ហាញស្តីពី “គោលនយោបាយការបរទេស និងការងារការទូតរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងខណៈដែលស្ថានភាពពិភពលោក និងតំបន់កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់បំផុត” ដោយផ្តោតទៅលើចំណុចសំខាន់ៗចំនួន ៤ផ្នែក៖
ផ្នែកទី១៖ ចង្កោមនៃការប្រឈមជាយុទ្ធសាស្ត្រ
ផ្នែកទី២៖ ការតម្រង់គោលនយោបាយការបរទេស និងការងារការទូត
ផ្នែកទី៣៖ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន
ផ្នែកទី៤៖ កំណែទម្រង់ផ្ទៃក្នុង ដើម្បីគាំទ្រ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។
ពិធីជំនួបពិភាក្សានេះបានប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយបរិយាកាសស្និតស្នាល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។