khmer eng
  • ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៧ក្នុងខណ្ឌបឹងកេងកង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីធានីភ្នំពេញ) ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន ឯកឧត្តម ម៉ុម ជឹមហ៊ុយ អនុប្រធាន ឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៧ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការចូលរួមពី អាជ្ញាធរដឹកនាំខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុប១១៥នាក់  នៅខណ្ឌបឹងកេងកង រាជធានីធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍ជារួមក្នុងមូលដ្ឋាន ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail