khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន៥៣៤រូប
     
    ចែករំលែក ៖

    បន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន៥៣៤រូប របស់សាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ រួមនឹងលោកជំទាវ ញ៉ែម សាខន ស ខេង។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសគណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យជាតិមានជ័យ និងក្មួយៗ និស្សិតទាំងអស់ សូមប្រកបនឹងពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងប្រជាជនក្នុងខេត្ត ដែលបានចូលរួមកសាងសន្តិភាព សណ្តាប់ធ្នាប់ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមមូលដ្ឋាន និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ។ ថ្លែងអណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ប្រកបដោយលទ្ធផល ល្អលើការអភិវឌ្ឍធនធានមនុស្ស ធ្វើឱ្យវិស័យអប់រំមានការរីកចម្រើនគួរជាទីមោទន ជាពិសេសការបង្កើតគណៈកម្មការដឹកនាំកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដឹកនាំធ្វើកំណែទម្រង់ និងជួយជំរុញការអភិវឌ្ឍសាកលវិទ្យាល័យនេះបន្ថែមទៀត។
    ក្នុឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ម៉ៅ ម៉ាល័យ រួមនឹងលោកជំទាវ ញ៉ែម សាខន ស ខេង បានឧបត្ថម្ភថវិកាដល់អង្គពិធីទាំងមូល និងបានបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់សាកលវិទ្យាល័យជាតិមានជ័យ រួមមានម៉ាស៊ីនបញ្ចាំង LCD, កុំព្យូទ័រ, និងម៉ាស៊ីនត្រជាក់ មួយចំនួនទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail