ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល(២០២៣-២០២៥) និងគម្រោងថវិកាឆ្នាំ២០២៣
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឡោយ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល (២០២៣-២០២៥) និងគម្រោងថវិកាឆ្នាំ២០២៣ របស់ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងក្រុមការងារថវិកានាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា។
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ