khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅជួបសំណេះសំណាល និងឈ្វេងយល់ អំពីការងារបំរើសេវាជូនប្រជាពលរដ្ឋ ក្នុងឃុំព្រះប្រឡាយ ឃុំទំនប់ដាច់ និងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅជួបសំណេះសំណាល និងឈ្វេងយល់ អំពីការងារបំរើសេវាជូនប្រជាពលរដ្ឋដែលក្នុងនោះមានការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារអត្រានុកូលដ្ឋាន ការងារភូមិ-ឃុំ មានសុវត្តិភាព និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងឃុំព្រះប្រឡាយ ឃុំទំនប់ដាច់ និងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រោយពីបានស្តាប់ការរាយការណ៍របស់ឃុំនីមួយៗ រួចមក ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ នគរបាលប៉ុស្តិ៍រដ្ឋបាល អនុវត្តជាប្រចាំក្នុងការបង្ក្រាបល្បែងស៊ីសង អ្នកលក់ អ្នកជក់គ្រឿងញាន និងក្រុមក្មេងទំនើង។ បន្តជំរុញប្រជាពលរដ្ឋឱ្យ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសដូលដ្ឋាន និងដូសជំរុញឱ្យបានទៀងទាត់តាមការកំណត់របស់ក្រសួងសុខាភិបាល និងអនុវត្តជាប្រចាំនូវវិធានការ ៣ការពារនិង៣កុំ។ ក្នុងពេលនោះ ឯកឧត្តម ក៏បានជូនរបស់កំដរដៃដល់អ្នកចូលរួមទាំងអស់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ២០.០០០រៀល ម៉ាស់មួយប្រអប់ និងសៀវភៅ ស្តីពី អំពើហឹង្សាក្នុងគ្រួសារ ដល់ឃុំនីមួយៗ ចំនួន២ក្បាល និងនារីឃុំ មួយនាក់ ១ក្បាលផងដែរ។​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤