ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖

១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តខែកញ្ញា ឆ្នាំ២០២៦ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
២-ពិភាក្សាលើគម្រោងចុះបេសកកម្មក្នុងចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នៅខេត្តកែប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ។
៣-បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦…៕

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ