បានអញ្ជេីញចុះសួរសុខទុក្ខ និងជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ មេភូមិទាំង១០របស់ឃុំត្រពាំងគរ
 
ចែករំលែក ៖

ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅឃុំត្រពាំងគរ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មកាទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមជាមួយ លោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជេីញចុះសួរសុខទុក្ខ និងជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ មេភូមិទាំង១០របស់ឃុំត្រពាំងគរ លោកនាយកសាលា លោកប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ដេីម្បីឈ្វេងយល់ពីភូមិ ឃុំ មានសុវត្ថភាព ការចុះឈ្មោះបោះឆ្នោត និងបញ្ហាមួយចំនួនដែលមាននៅក្នុងឃុំ ។ នាឱកាសនោះ ឯកឧត្តម និងលោកជំទាវបានផ្តល់ជាអនុសាសន៍ ជុំវិញការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខឆ្នាំ២០២៣ និងភូមិ ឃុំ មានសុវត្ថភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម រួមនឹងលោកជំទាវ បានផ្តល់ជាថវិកាចំនួន ៣២០,០០០រៀល ជូនដល់អ្នកចូលរួមចំនួន៣២នាក់ ។ ឯកឧត្តម ជឹម លាវ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ