khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនបី
     
    ចែករំលែក ៖

    ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ អញ្ជើញដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនបី រួមមាន ៖ ទី១-សេចក្តីព្រាងស្តីពីការអភវិឌ្ឍសេវាគាំពារសុខភាព និងសម្របសម្រួលការទទួលបានការគាំពារសុខភាពបឋមប្រកបដោយសមភាព ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការលើកកម្ពស់ទេសចរណ៌តំបន់ និងការយល់ដឹងវប្បធម៌ចម្រុះ និងទី៣-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសភា និងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីសម្រេចឱ្យបានអព្យាក្រិតកាបោន និងការទប់ស្កាត់ការសាយភាយកាបោនកម្រិតសូន្យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ