khmer eng
  • ឯកឧត្តម ឡៅ ឆន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ និងប្រជាការពារភូមិ ចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសមេ្តចប្រធានព្រឹទ្ធសភា រួមដំណើរមានឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងខេត្ត លោក ហំាង ម៉េង អភិបាលស្រុកត្រពំាងប្រាសាទ និងមន្រ្តីរាជការក្នុងស្រុក ព្រមទាំងលោកជំទប់ទី១ ឃុំត្រពាំងប្រាសាទ បាននាំយកអំណោយមួយរួមមាន អង្ករ ២៥គ.ក្រ ទឹកសុទ្ធ ១កេះ មី ១កេះ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងប៊ីចេង ១កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ និងប្រជាការពារភូមិ ចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលកំពុងជួបការលំបាកខ្វះខាតស្បៀងដោយទឹកជំនន់នាពេលកន្លងមក។ មតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម នៅ សំ បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ទទួលបានលទ្ធផលល្អ ធ្វើឱ្យមូលដ្ឋានមានការវិវឌ្ឍរីកចំរើនជាបន្តបន្ទាប់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ បន្តយកចិត្តទុកដាក់ការពារកុំឱ្យឆ្លងជំងឺកូវី-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការផ្តល់សេវាធារណជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
    បន្ទាប់ពីចែកអំណោយរួច ឯកឧត្តម និងអ្នករួមដំណើរ បានអញ្ជើញទៅពិនិត្យមើលស្រូវពង្រោះ ដែលស្រុកបានយកពូជទៅចែកដល់បងប្អូន ដែលរងការខូចខាតស្រូវទាំងអស់ដោយទឹកជំនន់នាពេលកន្លងមក និងបន្តពិនិត្យការដ្ឋានសាងសង់ផ្លូវចាក់បេតុងមួយខ្សែនៅជំវិញផ្សាររបស់ស្រុកត្រពាំងប្រាសាទ ដែលបានចូលរួមបដិភាគរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយអាជ្ញាធរស្រុកក្នុងការកសាងផ្លូវនេះឡើង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់គណៈកម្មការទី៣ គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាពរបស់លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន