khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះ សំណាលជាមួយក្មួយៗសិស្សានុសិស្សក្រីក្រ ចំនួន១៤នាក់ មកពីវិទ្យាល័យត្បែង និងវិទ្យាល័យទួលក្បិល
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣:៣០ នាទីរសៀល លោកជំទាវ ឃួន ឃុនឌី សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះ សំណាលជាមួយក្មួយៗសិស្សានុសិស្សក្រីក្រ ចំនួន១៤នាក់ មកពីវិទ្យាល័យត្បែង និងវិទ្យាល័យទួលក្បិល ដែលនឹងត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកជំទាវបានលើកទឹកចិត្តដល់ ក្មួយៗទាំងអស់ត្រូវខិតខំតស៊ូសិក្សារៀសូត្រ ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សីនៅពេលអនាគត។ ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗទាំង១៤នាក់នោះ លោកជំទាវបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗ ចំនួន២០០.០០០ រៀល និងក្រមាចំនួន១ មាតាបិតាត្រូវជាអាណាព្យាបាលរបស់សិស្សទាំង១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល និងក្រមាចំនួន១ លោកនាយកសាលា និងលោកគ្រូចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០.០០០រៀល និងក្រមាចំនួន១ សរុបជាថវិកាទាំងអស់បូករួមទាំង ក្រមាអស់ចំនួន៣.៧៨០.០០០រៀល ស្ថិតនៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail