khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញ គោរពទទួលអំណោយសប្បុរសធម៌បន្ថែមពីព្រះអនុគណខណ្ឌដង្កោរាជធានីភ្នំពេញ ជូនយុវជន យុវនារី រងគ្រោះដោយសារគ្រឿងញៀន
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកជំទាវ ទូច សារ៉ុម ប្រធានក្រុមការងារពង្រឹងសាសនា រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីគោរពទទួលអំណោយសប្បុរសធម៌បន្ថែមពីព្រះអនុគណខណ្ឌដង្កោរាជធានីភ្នំពេញ រួមមាន ទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងបច្ច័យចំនួន៤លានរៀល ដើម្បីបន្តជួយទ្រទ្រង់សកម្មភាពចិញ្ចឹម ថែទាំ ព្យាបាលសុខភាព ស្តារនិតិសម្បទា ព្យាបាលជំងឺ អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអបរំឱវាទចរិយាធម៌ សីលធម៌ ជូនក្មួយៗ ជាយុវជន យុវនារី រងគ្រោះដោយសារគ្រឿងញៀន ដែលកន្លងមកបានទទួលការជួយឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ជាប់ជាប្រចាំពីសាលារាជធានីភ្នំពេញ។ ដោយសេចក្តីអាណិតអាសូរ និងស្រឡាញ់ប្រៀបដូចជាកូនជាក្មួយជាសាច់សារលោហិតរបស់ខ្លួន ណែនាំ និងផ្តាំផ្ញើ លើកទឹកចិត្តក្មួយៗ ឱកាសជាអំណោយផលល្អ នៅតែមានជានិច្ចចាំទទួលក្មួយៗ ទាំងអស់គ្នា សូមខិតខំព្យាយាមប្រតិបត្ត ឲ្យបានម៉ត់ចត់តាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌល នៅពេលដែលបានជាសះស្បើយ ត្រួវព្យាយាមតាំងចិត្តកសាងអនាគតខ្លួន ឲ្យក្លាយជាកូនល្អ បំពេញភារកិច្ចជាពលរដ្ឋល្អ រស់នៅសុខសាន្ត ជាមួយក្រុមគ្រួសារ និងសហគមន៍របស់ក្មួយៗ ដោយក្តីសុខដុមរមនាក្រោមម្លប់ នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ