khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធសភាកូរ៉េស្តីពីកុមារ ប្រជាជន និងបរិស្ថាននៃរដ្ឋសភាកូរ៉េ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធសភាកូរ៉េស្តីពីកុមារ ប្រជាជន និងបរិស្ថាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម In-Young Lee សមាជិករដ្ឋសភាកូរ៉េ ដើម្បីពិភាក្សារួមអំពីទំនាក់ទំនងទ្វេភាគីកូរ៉េ-កម្ពុជា និងដើម្បីចែករំលែកក្តីបារម្ភទៅវិញទៅមកលើបញ្ហាប្រឈមបរិស្ថាន និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ជាពិសេសការសហការរៀបចំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្តីពីបរិស្ថាន និងការអភិវឌ្ឍន៍ (APPCED) លើកទី ២០ នៅព្រះរាជាណាចក្រកម្ពុជា។
    ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា សាលប្រជុំគណៈកម្មាធិកាអចិន្ត្រៃយ៍ សាលជំនួបសវនាការ និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ