ឯកឧត្តម លី ឡេង ធ្វើដំណើរចុះពិនិត្យវឌ្ឍភាពនៃការកសាងកំផែងវត្ត និងសមិទ្ធផលផ្សេងៗទៀត ព្រមទាំងនាំយកថវិកាទៅទូទាត់សងថ្លៃសំណង់ និងឈ្នួលជាង នៅវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់
ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម លី ឡេង នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា ធ្វើដំណើរចុះពិនិត្យវឌ្ឍភាពនៃការកសាងកំផែងវត្ត និងសមិទ្ធផលផ្សេងៗទៀត ព្រមទាំងនាំយកថវិកាទៅទូទាត់សងថ្លៃសំណង់ និងឈ្នួលជាង នៅវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ស្ថិតនៅឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
អត្ថបទពាក់ព័ន្ធ