khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និង មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងប្រាំនៅក្នុងខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និង មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងប្រាំនៅក្នុងខេត្តកែប រួមមាន ៖ មណ្ឌលសុខភាពពងទឹក , មណ្ឌលសុខភាពអង្កោល , មណ្ឌលសុខភាពចំការបី , មណ្ឌលសុខព្រៃធំ និង មណ្ឌលសុខភាពអូរក្រសារ ព្រមទាំងបាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៤៥ ប្រអប់ ស្មើនឹងចំនួន១ ១២៥ ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំងប្រាំ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។ ទន្ទឹមនោះ ក៏បានជួយឧបត្ថម្ភដល់ស្ត្រីម្នាក់ដែលបានអញ្ជើញមកសម្រាលកូន និង សម្រាកនៅមណ្ឌលសុខភាពចំការបីនូវទឹកប្រាក់ចំនួន ១០០ ដុល្លារអាមេរិកផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail