khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រាជបណ្ឌិត្យសភាកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំរាជបណ្ឌិត្យកម្ពុជា រាជធានីភ្នំពេញ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឈ្វេងយល់ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។
    ពិធីនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹកពេញ ដោយមានមតិស្វាគមន៍ និងការធ្វើសេចក្តីរាយការណ៍ អំពីសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈម តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ ដោយឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានវាយតម្លៃខ្ពស់ កោតសរសើរ និងលើកទឹកចិត្ត ព្រមទាំងផ្តល់អនុសាសន៍មួយចំនួនដូចជា ៖
    -រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នកំពូលរបស់ជាតិ ដែលធ្វើការសិក្សាស្រាវជ្រាវលើវិស័យវប្បធម៌និងវិទ្យាសាស្រ្ត
    -រាជបណ្ឌិត្យសភាកម្ពុជា ជាអង្គការពិគ្រោះ ដែលមានកម្លាំងអំណាចផ្លូវចិត្ត មិនអនុវត្តដោយផ្ទាល់ តាមរយៈស្នាដៃ
    -រាជបណ្ឌិត្យសភា ជាស្ថាប័នមួយដែលបញ្ញវន្តឱ្យតម្លៃខ្ពស់បំផុត ក្នុងន័យនេះ យើងត្រូវធ្វើសកម្មភាពដោយមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរក្សាកិត្តិយស និងកិត្យានុភាព នៃស្ថាប័នជាតិ
    -ភាពបន្ទាន់របស់ជាតិយើងមានតម្រូវការការងារច្រើន ត្រូវចេះជ្រើសរើសការងារអាទិភាព
    -មានការស្រមើស្រម៉ៃចង់ធ្វើសៀវភៅចំនួនពីរគឺ ទី១-សៀវភៅសម្រាប់មនុស្សទូទៅមើលហើយយល់ពាក់ព័ន្ធកម្ពុជា និងទី២-សៀវភៅយល់ដឹងពីព្រះពុទ្ធសាសនា។
    -វប្បធម៌ ជាគ្រឹះកំណត់អត្តសញ្ញាណជាតិ ជាប្រភពមានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ