លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ទទួលជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាបារាំងតំណាងអោយប្រជាពលរដ្ឋបារាំងនៅឯបរទេស
 
ចែករំលែក ៖

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-បារាំង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានទទួលឯកឧត្តម Damien Regnard សមាជិកព្រឹទ្ធសភាបារាំងតំណាងឱ្យប្រជាពលរដ្ឋបារាំងនៅឯបរទេស និងជាសមាជិកគណៈកម្មការវប្បធម៌ អប់រំ និងទំនាក់ទំនងនៃព្រឹទ្ធសភាបារាំង ចូលជួបពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជេីញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបពិភាក្សានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាន់ខ្ពស់នៃប្រទេសទាំងពីរកម្ពុជា-បារាំង ផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្ន និងលេីកកម្ពស់ភាសាបារាំង។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាឯកឧត្តម Damien Regnard ក៏បានអញ្ជើញទស្សនាអគារនានាក្នុងបរិវេណវិមានព្រឹទ្ធសភាផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ