khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមភូមិភាគទី១ បានជួបប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ដេីម្បីឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ នៅសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
    កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ធិន សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៥ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង៥ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៥ តំណាងយុវជន-នារីខណ្ឌសរុបចំនួន៨៧នាក់ ដោយផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖
    ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
    ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន និងការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌការគ្រប់គ្រងសេដ្ឋកិច្ចសេវាក្រៅប្រព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពឧបាសក កឹម ណឹល អតីតមេឃុំរវៀង និងត្រូវជាបងថ្លៃរបស់ឯកឧត្តមបណ្ឌិត ដែលបានទទួលមរណភាព
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៦ ព្រឹទ្ធសភា សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានៅសាលាដារុលអ៊ូលូម អាល់ហាស្ហុីមីយះ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា