
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានប្រជុំក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពីការងាររបស់គណៈកម្មការ ប្រចាំឆ្នាំ២០២៣ និងបញ្ហាផ្សេងៗ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន