ឯកឧត្តម សុខ ឥសាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៤ ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា និងត្រៀមការងារ ចំពោះមុខក្នុងដំណើរចុះបេសកកម្មស្វែងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទរបស់ខេត្ត មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ និងបញ្ហាប្រឈមនានានៅខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។