khmer eng
  • ឯកឧត្តម គិន ណែត បាននាំយកឧបករណ៍តេស្តរហ័សកូវីត១៩របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចែកជូនដល់មណ្ឌលសុខភាពទាំង១៥និងការិយាល័យស្រុកប្រតិបត្តិរបស់ស្រុកព្រៃកប្បាសនិងស្រុកអង្គរបុរី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភានិងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បាននាំយកឧបករណ៍តេស្តរហ័សកូវីត១៩របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនដល់មណ្ឌលសុខភាពទាំង១៥និងការិយាល័យស្រុកប្រតិបត្តិរបស់ស្រុកព្រៃកប្បាសនិងស្រុកអង្គរបុរី ដែលក្នុងមួយមណ្ឌលៗទទួលបានឧបករណ៍តេស្តចំនួន៦ប្រអប់ ការរិយាល័យស្រុកប្រតិបត្តិទាំង២ទទួលបានក្នុងមួយការរិយាល័យ២៥ប្រអប់ រដ្ឋបាលសាលាស្រុកទាំង២ទទួលបានក្នុងមួយស្រុក១៥ប្រអប់ សរុបឧបករណ៍តេស្តរហ័សកូវីត១៩ដែលបានចែកជូនមានចំនួន១៧១ប្រអប់ស្មើនឹង៤២៧៥ឧបករណ៍តេស្ត។
    ក្នុងឱកាសនោះឯកឧត្តម គិន ណែត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងជូនពរជ័យពីសម្ដេចប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីព្រមទាំងសំណូមពរដល់ថ្នាក់ដឹកនាំមន្ត្រីនិងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យស្រុកទាំងពីរឲ្យខិតខំបម្រើប្រជាជនពិសេសការផ្ដល់សេវាសុខាភិបាលឲ្យបានកាន់តែល្អប្រសើរថែមទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail