khmer eng
  • គណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ
     
    ចែករំលែក ៖

    ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ច និងជួបពិភាក្សាការ ងារជាមួយគណៈគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហុន។
    សូមជម្រាបថា កំពង់ផែស្វយ័តខេត្តព្រះស៊ីហនុ ត្រូវបានសាងសង់លើកដំបូងនៅឆ្នាំ១៩៥៦ ហើយចាប់ផ្ដើមបន្តប្រតិបត្តិការ អាជីវកម្មជាថ្មីឡើងវិញ ក្រោយឆ្នាំ១៩៧៩ ដោយប្រតិបត្តិការនៅពេលនោះ ផ្ដើមចេញពីទ្រង់ទ្រាយតូច តាមរយៈការប្រើប្រាស់កម្លាំងកម្មករ ធនធានមនុស្សផ្ទាល់ សម្ភារបរិក្ខារ និងមធ្យោបាយគ្រឿងចក្រ ធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញកុងតេន័រ និងបម្រើឱ្យការដឹកជញ្ជូនរបស់ខ្លួន។ ចាប់តាំងពីពេលនោះមកដោយមានការសិក្សា និងការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ព្រមទាំងជំនួយបច្ចេកទេស ពីបណ្ដាភ្នាក់ងារអភិវឌ្ឍន៍ និងប្រទេសជាបងប្អូនជាច្រើនផ្សេងទៀត កំពង់ផែបានរីកចម្រើន និងបោះជំហានទៅមុខឥតឈប់ឈរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា