ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីពិនិត្យពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
២-សេចក្តីព្រាងច្បាប់ ស្តីពីការគ្រុបគ្រងទឹកស្អាត។
ក្នុងឱកាសនោះ ក៏មានការចូលរួមជាមតិយោបល់ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមទី៣ ក្នុងកិច្ចប្រជុំក្រុម។ កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។
ប្រភព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ