khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ជូនលោក លោកស្រីមេឃុំ តំណាងឲ្យសមាជិកឃុំទាំង០៩ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ និជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន៧៦ប្រអប់ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា ជូនលោក លោកស្រីមេឃុំ តំណាងឲ្យសមាជិកឃុំទាំង០៩ ក្នុងស្រុក ដោយមានការចូលរួមពីលោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក សរុប១២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរ ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងបានថ្លែងកោតសរសើរនូវស្នាដៃជាផ្លែផ្កា នៃការខិតខំធ្វើឲ្យមូលដ្ឋានមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ល្អ ជីវភាពប្រជាជនកាន់តែប្រសើរ និងលើកពីសមិទ្ធផលសង្គមជាតិ ចាប់តាំងពីថ្ងៃ០៧ មករា ១៩៧៩ ពិសេសរយ:ពេល៥ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ឆ្នើមប្រកបដោយគតិបណ្ឌិត។ សំណូមពរសុំឲ្យបន្តយកចិត្តទុកដាក់បន្ថែម ៖
    -ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
    -ការផ្ដល់សេវាសាធារណ:ជូនប្រជាជនឲ្យបានឆាប់ និងទាន់ពេល
    -ជម្រុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ
    -ការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព
    -ការងារធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ
    -ខិតខំដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ពិសេសដោះស្រាយជម្លោះក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។
    -និងបន្តប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ដោយធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ដើម្បីទទួលជ័យជម្នះនាពេលខាងមុខ។ ចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹលនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន