ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តគីរីរុក្ខារាមថ្មរមៀល
 
ចែករំលែក ៖

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ និងកោតសសើរដល់អាជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋ នៃមហាក្រុមគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ ពិសេសអ្នកបន្ទាយឆ្មារ ដែលបានចូលរួមរក្សាបាននូវសន្តិភាព បន្តអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។ បានថ្លែងបន្តដោយមោទនភាពថា កម្ពុជាបានបញ្ចប់សង្រ្គាមបានដោយខ្លួនឯង ក្រោមការដឹកនាំរបស់សម្តេចតេជោ មានសន្តិភាព ស្តារប្រទេសពីចំណុចសូន្យ រហូតដល់រីកចម្រើនលើគ្រប់វិស័យប្រជាពលរដ្ឋមានជីវភាពធូរធារមានឱកាសមកអង្គុយជុំគ្នាធ្វើបុណ្យទានកសាងសមិទ្ធិផលបានរីកចម្រើនទាំងអណាចក្រ និងពុទ្ធចក្រ ធ្វើសុខដុមនីយកម្មគ្រប់ជំនឿ សាសនា ដោយមិនរើសអើងដើម្បីសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានរបស់យើង។
បានអំពាវនាវដល់អាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋគ្រប់រូប វិស័យពាក់ព័ន្ធទាំងអស់សហការគ្នារៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ វិធានសុខាភិបាល នៅតាមវត្តអារ៉ាម និងគោលដៅទេសចរណ៍ត្រៀមទទួលប្រជាពលរដ្ឋ និងអ្នកទេសចរណ៍មកពីខេត្តនានាមកកំសាន្តក្នុងសង្រ្កាន្តឆ្នាំថ្មីខេត្តបន្ទាយមានជ័យ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ និងស្នើព្រះសង្ឃគ្រប់ព្រះអង្គបន្តបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀនទាំងក្នុងទីវត្តអារាម និងការសម្តែងធម៌ទេសនា តាមពិធីបុណ្យសាសនានា បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា និងតៀមឯកសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា អោយបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។
ជាមួយនឹងសមានចិត្តជ្រះថ្លា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយចែកជូន៖
ក. ជូនប្រជាពលរដ្ឋដែលចូលរួម ចំនួន២០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មី ចាហួយ ត្រីខ ថវិកា២ម៉ឺនរៀល
ខ.ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថការពារ
សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យ ក្នុងមួយក្រុមៗ ៥០ម៉ឺនរៀល
គ.ក្រុមការងារអភិវឌ្ឍន៍យុវជន និងស.ស.យ.ក ចំនួន៨០នាក់ម្នាក់ៗថវិកា១ម៉ឺនរៀល។
ឃ.ជួយសាងសង់សាលាពុទ្ធកសិក្សាមួយខ្នង។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ