ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទិសយោធាភូមិភាគទី៤ ចំនួន៨០១នាក់ និងពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ដូបឈ្នះ ឈ្នះ ភ្នំ២០០ ស្ថិតនៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតិភាព សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ថ្លែងក្នុងពិធីសំណេះសំណាលសម្តេចពិជ័យសេនា បានលើកបញ្ជាក់ លំអិតពីសារៈសំខាន់ នៃសន្តិភាព និងសុំឱ្យកងប្រដាប់អាវុធទាំងអស់ត្រូវគោរពវិន័យ និងខិតខំការពារសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមហាវិរៈបុរសរដ្ឋតស៊ូប្តូរជីវិតយកបាននូវសន្តិភាពនេះ។ នាំគ្នាទៅបោះឆ្នាតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ មុននឹងបញ្ចប់ សម្តេច បានអញ្ជើញទៅពិនិត្យសំណង់ និងបានថ្លែងអំណរគុណដល់ក្រុមជាង និងពិសេសថ្លែងអំណរគុណដល់ឯកឧត្តម កិតិ្តសង្គហបណ្ឌឹត គន់ គីម ទេសដ្ឋមន្ត្រី និងជាប្រធានអនុគណកម្មការសាងសង់ស្តូប ឈ្នះ ឈ្នះនេះ ដែលខិតខំជំរុញការសាងសង់នេះបានលឿនគួរឱ្យកត់សំគាល់។