ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ សហការជាមួយលោក លឿង សុភក្តិ អភិបាលស្រុកស្វាយកចេក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយជួសជុលផ្ទះ និងនាំយកអំណោយជាស័ង្កសី ចំនួន២៦៥សន្លឹក
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង៨:៣០នាទី ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ សហការជាមួយលោក លឿង សុភក្តិ អភិបាលស្រុកស្វាយកចេក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយជួសជុលផ្ទះ និងនាំយកអំណោយជាស័ង្កសី ចំនួន២៦៥សន្លឹក (ប្រវែង៣ម៉ែត្រ) ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២០ខ្នងផ្ទះ ស្មើនឹង២០គ្រួសារ លើ២ភូមិ គឺភូមិបារាយណ៍ និងភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់លំនៅដ្ឋាន ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដោយបង្កើនការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់។ សំណូមពរ សូមប្រជាពលតរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ ជ ប អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារទទួលបានសារ៉ុង១ អ្នករងរបួសស្រាលថវិកា ៥០,០០០រៀល និងយាយជីចុងភៅក្នុងវត្ត ថវិកា៧០,០០០រៀល។ សូមជម្រាបជូនថា សង្កសី២៦៥សន្លឹក ក្នុងនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ១០០សន្លឹក លោកឧត្ដមសេនីយ៍ត្រី ង៉ាន់ ចិន្តា និងសហការី ៨៥សន្លឹក និងអង្គការទស្សន:ពិភពលោក ៨០សន្លឹក និងឯកឧត្តម ឈើយ ចាន់ណា សារ៉ុង ២០ និងថវិកាជួយអ្នករងរបួស ចុងភៅ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ