ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាអធិបតីក្នុងការប្រជុំជាមួយ លោក លោកស្រីក្រុមប្រឹក្សាស្រុក ឃុំ លោក លោកស្រី មេភូមិ ទូទាំងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងការប្រជុំជាមួយ លោក លោកស្រីក្រុមប្រឹក្សាស្រុក ឃុំ លោក លោកស្រី មេភូមិ ទូទាំងស្រុកស្វាយចេក ដើម្បីស្តាប់លទ្ធផលនៃវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងការងារពង្រឹងសណ្ដាប់ធ្នាប់សន្តិសុខសង្គម ពិសេសការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងាករកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។ បន្តខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទានពេលវេលា និងការជម្រុញប្រជាពលរដ្ឋឱ្យទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។ ជាមួយនេះ ឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាជូនម្នាក់ ២០.០០០រៀលផងដែរ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ