ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តគម្រោងផលិតកម្មគ្រាប់ពូជស្រូវ នៃការនាំចេញអង្ករគុណភាពល្អនិងការបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន
 
ចែករំលែក ៖

ព្រឹកថ្ងៃសុក្រ ទី០២ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី ស្ថិតនៅវត្តបន្ទាយទូក ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តគម្រោងផលិតកម្មគ្រាប់ពូជស្រូវ នៃការនាំចេញអង្ករគុណភាពល្អនិងការបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ភួ ពុយ សមាជិករដ្ឋសភា អមដំណើរមានលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក លោក ភិនឈួង លោក អឿនសេដ្ឋា លោកស្រី និត សោភ័ណ អភិបាលរងស្រុក លោក អាន់ អៀត សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំទាំង៨ និងលោកមេភូមិទាំងអស់ ក្នុងស្រុកសរុប៦៦នាក់។ ឯកឧត្តម ភួ ពុយ បានឧបត្ថម្ភថវិកា ចំនួន២០០ដុល្លា សម្រាប់រៀបចំ ពិសារបាយសមគ្គី និងឯកឧត្តម ឈើយ ចាន់ណា ឧបត្ថម្ភអៃកូម ចំនួន០៤គ្រឿង ជូនប្រជាការពារភូមិពន្លៃចាស់ ឃុំទ្រាស់ ស្រុកស្វាយចេក ផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ