ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យប្រភពទឹកអាងខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក លោក អ៊ិន ពៅ នាយកក្រុមហ៊ុនទឹកស្អាតស្រុកស្វាយចេក បានអញ្ជើញចុះពិនិត្យប្រភពទឹកអាងខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រមទាំងបានកាយប្រឡាយបង្ហូរទឹកមកកៀកជិតស្ទឹង ដើម្បីបូមបញ្ជូលក្នុងស្ទឹងជូនប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្ដម និងក្រមការងារបន្តដំណើរទៅភូមិប្រិយ៍ ឃុំទ្រាស់ រួមជាមួយវិស្វ័ករក្រុមជាងរៀបចំធ្វើលូជ្រុងបន្ថែមនៅចំហៀងលូចាស់ ដែលមានស្រាប់២កន្លែង ដើម្បីរំដោះទឹកនៅរដូវវស្សាជន់លិចនាពេលខាងមុខ។ ឯកឧត្ដម និងក្រមការងារ បានបន្តជួបសំណេះសំណាលជាមួយ លោកនាយក លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាប្រិយ៍ ឃុំទ្រាស់ ស្រុកស្វាយចេក និងបានឧបត្ថម្ភថវិកា ចំនួន៨០០.០០០រៀល ក្នុងការចូលរួមកសាងបល្ល័ង្កតម្កល់បរមរូបព្រះបាទជ័យវរ្ម័នទី៧ លូ ចំនួន១០កង់ និងបានឧបត្ថម្ភថវិកាសម្រាប់រៀបចំអាហារសាមគ្គីផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ