នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្រុមហ៊ុន ឡឺក្រោនស៊ូ អុិនដាសស្ទ្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅភូមិរវៀង ឃ្មុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។