ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម ហែម ខន អនុប្រធានក្រុម ឯកឧត្ដម ម៉ុង ឫទ្ធី សមាជិកក្រុម ឯកឧត្ដម អ៊ឹង លាងហ៊ួ សមាជិកក្រុម ឯកឧត្ដម ញ៉ូវ សុង សមាជិកក្រុម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅរោងចក្រថូភេក អេឡិកទ្រីក ឯ.ក ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។