ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាណអំពើពុករលួយ នៃរដ្ឋសភា (គណៈកម្មការទី១០) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០៥:១៨នាទីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងគណៈប្រតិភូព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ជឿង ហេឡែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម អ៊ុក ដាមរី ដែលជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមស្វាមី បីតា បីតាក្មេក ជីតា និងសាច់ញាតិដ៏ល្អ ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
សូមជម្រាបថា៖ សពឯកឧត្តម អ៊ុក ដាមរី ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១២៦-១២៨ ផ្លូវរុក្ខវិថីអេកូសាន់រាយ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។