នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈគម្មការទី៧ ព្រឹទ្ធសភា នឹងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងសកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តដំណើរពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម នៅវិទ្យាល័យហ៊ុន សែនខ្លាកូន និងវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ។