khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចតំបន់ប្រាសាទបាកាន(ព្រះខ័នកំពង់ស្វាយ) នៅខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៣ ខែកញ្ញា  ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៥) ដឹកនាំដោយ លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចប្រាសាទនានានៅក្នុងតំបន់ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ស្ថិតនៅក្នុងភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចអភិរក្ស និងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ប្រាសាទបាកាន ។
    សូមបញ្ជាក់ថា ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) មានទីតាំងស្ថិតនៅភូមិបាកានឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រពីក្រុងអង្គរ ។ ប្រាសាទបាកាន កសាងឡើងក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សទី១១ និងដើមសតវត្សទី១៤។ ប្រាង្គកណ្តាលប្រាសាទបាកាន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ដែលស្ថិតក្នុងរចនាបថអង្គរវត្ត ចំណែកប្រាសាទរណបនៅជុំវិញ កសាងឡើងនៅចុងសតវត្សទី១២និងដើមសតវត្សទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនាតែសាងសង់មិនទាន់រួចនៅឡើយទេ ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ