khmer eng
  • គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីការរៀបចំដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោយការធ្វើទំនើបកម្មនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធជាតិពិនិត្យសុវត្ថិភាពអាកាសចរស៊ីវិល…។
    ដំណើរទស្សនកិច្ចនេះ ផ្ដោតសំខាន់លើ៖
    ១.កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិ សៀមរាបបច្ចុប្បន្ន មុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) Bus Angkor International Airport Investment (Cambodia) CoLtd (AIAI) ។
    ២.គម្រោងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងទម្រង់វិនិយោគ “សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ” (BOT) ប្រវត្តិនៃការកកើតអាកាសយានដ្ឋានខេត្តសៀមរាប ការធ្វើទំនើបកម្មក្នុងអាកាសយានដ្ឋានថ្មី ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៃការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅក្នុងទីក្រុង។
    ៣.កត្តាសុវត្ថិភាពនៃអាកាសយានដ្ឋាននេះពាក់ព័ន្ធនឹងការការពារពពួកសត្វស្លាបដែលរស់នៅជិតៗតំបន់នោះ ពិសេសតំបន់បឹងទន្លេស្លាប។
    ៤.អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅតំបន់មួយដែលមិនមានប៉ះពាល់ផ្នែកបរិស្ថាន សង្គមកិច្ច និងវប្បធម៌ ។
    ៥.មានសមត្ថភាពគ្រប់គ្រាន់ទទួលយន្តហោះប្រភេទធំៗគ្រប់ប្រភេទអាចចុះចតបាន។
    ៦.បញ្ហាផ្សេងៗ។
    សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងកម្រិត4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន ៣៨ ចំណតយន្តហោះ មានក្រឡាផ្ទៃស្ថានីយអ្នកដំណើរ ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណ ៧លាននាក់។ សំណង់នេះត្រូវបានធ្វើឡើងក្នុងទម្រង់វិនិយោគ “សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ” (BOT) ដែលមានរយៈពេល ៥៥ឆ្នាំ ក្នុងនោះ ៥ឆ្នាំ សម្រាប់ការសាងសង់ និង៥០ឆ្នាំ សម្រាប់ប្រតិបត្តិការអាជីវកម្ម។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd. របស់ប្រទេសចិន។
    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប លើផ្ទៃដី ១,៧០០ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ ធ្វើការសាងសង់អាកាសយានដ្ឋានមានទំហំ ៧០០ហិកតា និងផ្ទៃដីទំហំ ១,០០០ហិកតា សម្រាប់កសាង តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មរណបអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា “ទីក្រុងអាកាសយានដ្ឋាន Airport City” នាពេលខាងមុខ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក