លោកជំទាវ មុំ សណ្ដាប់ ជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមនិងថ្នាក់ដឹកនាំ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមនិងថ្នាក់ដឹកនាំ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន ៥០០$ និងថវិកាសមាគមនារីរាជធានីភ្នំពេញចំនួន ៧០ម៉ឺន រៀល ប្រគល់ជូនគ្រួសាររបស់លោក ហង្ស រ៉ារី ដែលរងគ្រោះក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ចូលរួមរំលែកទុក្ខចំពោះគ្រួសារសព លោក រស់ សុផានិត សមាជិកក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលទទួលមរណៈភាពផងដែរ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។