ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបថមសិលាកសាងអាគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ មាន១០បន្ទប់ និង សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ 
 
ចែករំលែក ៖

ព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបថមសិលាកសាងអាគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ មាន១០បន្ទប់ និង សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មកពីវិទ្យាល័យក្នុងស្រុកទឹកឈូ ក្រុងកំពត និង ក្រុងបូកគោ នៅក្នុងបរិវេណវិទ្យាល័យព្រះនរោត្តម រណរិទ្ធិ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សរុបមានអ្នកចូលរួមប្រមាណ ១៥០០នាក់ ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ