នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង១០ ស្រុកអង្គស្នួលស្ថិតនៅសាលាស្រុកអង្គស្នួល។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន