ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាប័ត្រ លើកទី៥ របស់វិទ្យាស្ថានប្រាយហូប ជូនដល់និស្សិតជ័យលាភីថ្នាក់អនុបណ្ឌិត ជំនាន់ទី៥
 
ចែករំលែក ៖

ព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាប័ត្រ លើកទី៥ របស់វិទ្យាស្ថានប្រាយហូប ជូនដល់និស្សិតជ័យលាភីថ្នាក់អនុបណ្ឌិត ជំនាន់ទី៥ ចំនួន ១២អង្គ/នាក់ ថ្នាក់បរិញ្ញាប័ត្រជំនាន់ទី១៤-ទី១៥ ចំនួន៤១៣នាក់ និងថ្នាក់បរិញ្ញាប័ត្ររង ជំនាន់ទី១៥-ទី១៦ ចំនួន ៧៤នាក់ សរុបចំនួន៤,៩៩នាក់ ស្រី ៣,១៦នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវក្ដីនឹករលឹកសាកសួរសុខទុក្ខ និងជូនពរពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ចំពោះបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងប្រពលរដ្ឋទូទាំងខេត្ត ព្រមទាំងសម្តែងការកោតសរសើរ ចំពោះបុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណធម៌ និងគុណភាព។ សំណូមពរបន្តខិតខំបំពេញភារកិច្ចឱ្យកាន់តែប្រសើរលើការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ