នាព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតិយភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធានការិយាល័យឡើង។
នៅក្នុងឱកាសនោះ អគ្គនាយកនៃអគ្គនាយកដ្ឋានទាំងបី អគ្គាធិការ ក៏បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំបានជម្រាបអំពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានប្រចាំត្រីមាសទី១ និងទិសដៅការងារបន្ត ក្នុងឆ្នាំ២០១៩ មតិយោបល់របស់អង្គប្រជុំ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាផងដែរ៕