ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជូនដំណើរគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ
 
ចែករំលែក ៖

នាយប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៥៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអញ្ជើញជូនដំណើរគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម (Kim Jung Nam) ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលចំនួន០៧ថ្ងៃកន្លងទៅនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ