ឯកឧត្តម លីសារី អញ្ជើញទទួលដំណើរវិលត្រឡប់មកវិញរបស់បងប្អូនសាសនិកឥស្លាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមទទួលដំណើរវិលត្រឡប់មកវិញរបស់បងប្អូនសាសនិកឥស្លាមចំនួន៥០នាក់ ដែលបានចេញដំណើរបេសកកម្មហាជី (ធម្មយាត្រា) នៅប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ និងបានវិលត្រឡប់មកដល់កម្ពុជាវិញនៅវរលាម៉ោង៥:០០នាទីល្ងាច ដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥