ឯកឧត្តម លី សារី ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិកំពង់ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត
នារសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ខសពបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិកំពង់ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ពិធីបុណ្យសពនេះក៏មានការអញ្ជើញចូលរួមពី ទីប្រឹក្សារដ្ឋសភា អភិបាលរងខេត្ត គណៈអុីមាំខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអុីមាំក្រុង ស្រុក ថ្នាក់ដឹកនាំខ្មែរឥស្លាម និងគ្រូបង្រៀនខ្មែរឥស្លាមផងដែរ។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥