នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយលោក នូ សុវណ្ណារិទ្ធ អភិបាលរងស្រុក លោកស្រី ឈិន ស៊ីថា អភិបាលរងស្រុក លោកវរសេនីយ៍ទោ ផុន ពិសាល អធិការរងស្រុកអង្គស្នួល និងលោក ស៊ុយ វាចា ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុងសាលាស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង២៣ មេប៉ុស្ត៍នគបាល ប្រធានមណ្ឌលសុខភាព ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ ប្រមូលបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរនៅមូលដ្ឋានភូមិភាគទី៣ និងបន្តនាំយកទានព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តព្រៃពួច។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជាថវិកាសរុបទាំងអស់ចំនួន ៣,៨៤០,០០០រៀល និងសារ៉ុងចំនួន ៣៩ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ មេប៉ុស្ត៍នគបាល ប្រធានមណ្ឌលសុខភាពនៅឃុំព្រៃពួច៕
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣