ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បាននាំយកទៀនព្រះវស្សា ទេយវត្ថុ និងបច្ច័យ ប្រគេន ព្រះសង្ឃ
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រមប្រឹក្សាខេត្ត រួបជាមួយគណ:អភិបាលស្រុក ក្រុមប្រឹក្សាស្រុក អធិការស្រុកក្រុមប្រឹក្សាឃុំ និងពុទ្ធបរិស័ទចុះជើងវត្តបានរួមគ្នានាំយកទៀនព្រះវស្សា ទេយវត្ថុ និងបច្ច័យ ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា
ចំនួនបីវត្ត ១-វត្តពុទ្ធារាម “បន្ទាយទូកទ្រាស” ២-វត្តសាលវនោទ្យាន ” ស្រះចែងប្រីយ៍សិរីមង្គល ៣-វត្តសោមនស្សារាម” ពន្លៃដូនណូយ ស្ថិនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទៀនព្រះវស្សា ទេយវត្ថុ និងបច្ច័យ ដែលបានចំណាយក្នុងពិធីខាងលើសរុប ចំនួន៣,៣៨៥, ០០០រៀល។ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាក្នុងសង្សារ វដ្តដែលបានចែកឋានទៅកាន់បរលោកហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា សូមអស់លោកទាំងអស់បានយោនយកកំណើតនៅទីបរមសុខដ៏ខ្ពង់ខ្ពស់ កុំបីក្លាយជាប្រការដទៃឡើយ ។