ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាការងារលើឯកសារពាក់ព័ន្ធវិស័យទេសចរណ៍ ត្រៀមរៀបចំជូនឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជួបជាមួយគណៈប្រតិភូទីភ្នាក់ងារកិច្ចការនីតិប្បញ្ញត្តិប្រចាំតំបន់នៃព្រឹទ្ធសភាឥណ្ឌូនេស៊ី និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន